កី ឡាករ ត្រេវើរ ប៊េន ជាកីឡាករជើងឯកឈ្នះការប្រកួត Daytona ចំនួន៥០០ដងនោះ ត្រូវបានសត្វល្អិតទិច ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការព្យា បាល ។
តាមរយៈការបង្ហោះវិបសាយ Twitter កាលពីពេលយប់ថ្ងៃអាទិត្យ ត្រេវើរ ប៊េន បាននិយាយថា “ខ្ញុំកំពុងនៅក្នុងមន្ទីរពេទ្យនៅឡើយទេ ខ្ញុំមិននឹកស្មានសោះថា អាការៈទាំងនេះកើតឡើងពីសត្វល្អិតខាំ” ។ តាមរយៈមិត្តរួមក្រុមក្រុមប្រណាំង រ៉ូស ហ្វេនវ៉េយ៍ បានប្រកាសឲ្យដឹងថា ប៊េន បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលរោគសញ្ញា ដែលគេជឿថាកើតឡើងដោយសារសត្វល្អិតទិចតាំងពីដើមខែមេ សាមកម្ល៉េះ ។ ម្ចាស់ក្លឹបលោក ជេក រ៉ូស បានប្រាប់សម្ព័ន្ធកីឡាប្រណាំងម៉ូតូថា ប៊េន បញ្ជូនទៅព្យាបាលនៅគ្លីនិក មេយ៉ូ ប៉ុន្តែមិត្តរួមក្រុមក៏មិនបានបញ្ជាក់ឲ្យច្បាស់អំពីពេ លវេលានៃការសម្រាកព្យាបាលរបស់កីឡាកររូបនេះឡើយ ។
0 comments:
Post a Comment