Thursday, February 23, 2012

ទូច​ រាជសីហ៍​ ផ្ដល់​ឱកាស​ឱ្យ​ ភី​ សា​យ័ន​ឡើង​សងសឹក​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន​



ដោយ​ ៖ យឺន​ ពន្លឺ
ថ្ងៃទី 22-02-2012 ម៉ោង 14:59:01 ​ភ្នំពេញ​ ៖​ ទូច​ រាជសីហ៍​ អ្នក​ប្រដាល់​ ក្លិប​រស្មី​កុមារ​កំព្រា​ បាន​ផ្ដល់​ឱកាស​ឱ្យ​ ភី​ សា​យ័ន​ អ្នក​ប្រដាល់​ក្លឹ​ប​មិត្ដ​ប៉ូលិស​ ឡើង​សងសឹក​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ បាយ័ន​នា​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១២​នេះ​ អម​ដោយ​គូ​ពិសេស​ចំនួន​ ៣​គូ​ផ្សេង​ទៀត​ ។​
​តាម​រយៈ​ការ​ប្រកួត​កន្លង​មក​ ភី​ សា​យ័ន​ តែងតែ​ប្រើ​កណ្ដាប់ដៃ​មហា​ ទម្ងន់​របស់​ខ្លួន​ដើម្បី​បង្ក្រាបសត្រូវ​ ។​ ប៉ុន្ដែ​ពេល​មក​ជួប​ជាមួយ​ជើង​ខ្លាំង​ រាជសីហ៍​ មិនសូវ​ជា​ទទួល​បាន​លទ្ធផល​ ល្អ​ទាល់តែ​សោះ​ ។​ រវាង​គូ​មួយ​នេះ​ធ្លាប់​ ជួប​ប្រកួត​គ្នា​ម្ដង​រួម​មក​ហើយ​កាលពី​ ថ្ងៃ​ទី​២៧​ ខែមករា​ ដោយ​ រាជសីហ៍​ បាន​ ប្រើ​ពេល​តែ​មួយ​ទឹក​វាយ​ ភី​ សា​យ័ន​ ឱ្យ​ សន្លប់​នៅ​សង្វៀន​បាយ័ន​ដោយ​កណ្ដាប់​ ដៃ​របស់​គេ​ ។​
​ភី​ សា​យ័ន​ ជា​អ្នក​ប្រដាល់​ស្រករ​ ក្រោយ​ដែរ​ទេ​គ្រាន់តែ​គេ​មាន​ស្នៀត​ ប្រដាល់​ល្អ​ និង​មាន​សមត្ថភាព​អាច​វ៉ៃ​ ជាមួយ​ទូច​រាជសីហ៍​បាន​ ។​ ទោះជា​យ៉ាង​ ណា​ ភី​ សា​យ័ន​ មាន​ភាព​រហ័សរហួន​ មាន​កលល្បិច​ច្រើន​ តែ​កម្លាំង​ស៊ុ​ហ្វ​វិញ​ គឺ​មិនសូវ​ខ្លាំង​ដូច​ ទូច​ រាជសីហ៍​ ឡើយ​។​ ពេល​ជួប​ជាមួយ​ ទូច​ រាជសីហ៍​ លើក​នេះ​ ភី​ សា​យ័ន​ នៅ​តែ​មាន​សង្ឃឹម​តិចតួច​ ដើម្បី​យកឈ្នះ​រាជសីហ៍​ដោយសារ​តែ​ បញ្ហា​កម្លាំង​របស់​គេ​ ។​
​ចំណែកឯ​ រាជសីហ៍​ គឺថា​មិន​ដែល​ ចេះ​ខ្លាច​ដៃគូ​ឡើយ​ ពោល​សម្រុក​រហូត​ ដល់​៥​ទឹក​ពេញ​តែ​ម្ដង​ ។​ ការ​ប្រើ​កម្លាំង​ បាយ​រួម​ទាំង​ក្បាច់គុន​អាច​ធ្វើ​ឱ្យ​ រាជសីហ៍​ មាន​ទំនុកចិត្ដ​ពេល​ឡើង​ប្រកួត​ម្ដងៗ​ ។​ ទូច​ រាជសីហ៍​ មិនជា​ខ្លាំង​អី​នោះ​ទេ​ ប៉ុន្ដែ​ មាន​អំនួត​ដោយ​អាង​លើ​កម្លាំង​ស៊ុ​ហ្វ​ របស់​គេ​ខ្លាំង​ ។​
​រាល់​ការ​ប្រកួត​របស់​រាជសីហ៍​កន្លង​ មក​មិនសូវ​ដែល​ទទួល​បាន​ជ័យ​ជំនះ​នោះ​ឡើយ​ ។​ គេ​វ៉ៃ​គ្មាន​ស្នៀតគុន​អ្វី​ច្បាស់​ លាស់​នោះ​ទេ​ គ្រាន់តែ​គេ​វ៉ៃ​អាង​កម្លាំង​ ខ្លាំង​ហើយ​គេ​សម្រុកចូល​វាយ​គូប្រកួត​មិន​បង្អន់​កណ្ដាប់ដៃ​នោះ​ទេ​ ។​ ដូច្នេះ​ ហើយ​បើ​គូប្រកួត​ទប់​គេ​បាន​ឬ​មិន​បាន​ នោះ​ច្បាស់​ជា​ចាញ់​រាជសីហ៍​ហើយ​ តែ​ ពេល​ខ្លេះ​ការ​សម្រុក​របស់​រាជសីហ៍​ក៏​ អាច​ធ្វើ​ឱ្យ​ខ្លួនឯង​សន្លប់​បាន​ដែរ​ ព្រោះ​ រាជសីហ៍​ សម្រុកចូល​មិន​ចេះ​គិត​មុខ​ គិត​ក្រោយ​ ។​ មានការ​ប្រកួត​តិច​ណាស់​ ដែល​រាជសីហ៍​សន្លប់​ដោយ​ការ​សម្រុកចូល​មិន​បាន​គិត​ឱ្យ​បាន​ល្អិតល្អន់​ ។​
​ចាំ​មើល​ថា​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៤ ​ កុម្ភៈ​ នា​សង្វៀន​ប៉ុស្ដិ៍​បាយ័ន​រវាង​កីឡាករ​ ទូច​ រាជសីហ៍​ និង​អ្នក​ប្រដាល់​ជំនាន់​ ក្រោយ​ ភី​ សា​យ័ន​ អ្នក​ណា​ជា​អ្នក​ឈ្នះ​ ?
​គ្រៅ​ពី​គូ​ជក់ចិត្ដ​នេះ​ នៅ​មាន​គូ​ ពិសេស​ផ្សេង​ទៀត​ដូច​ជា​ កីឡាការិនី​ សូ​យ​ ចាន់​នី​ ក្លឹ​ប​អូ​ដឹ​ម​កីឡា​ ត្រូវ​ជួប​ ប្រកួត​ជាមួយ​កីឡាការិនី​ ម៉ុ​ន​ សម្រស់​ ក្លឹ​ប​មិត្ដ​ប៉ូលិស​ ។​ នូវ​ ស៊ី​ថា​ អ្នក​ប្រដាល់​ ក្លឹ​ប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្ដ​ រតនគិរី​ នឹង​ជួប​សងសឹក​ជាមួយ​ វ៉ា​ន់​ មក​រា​ អ្នក​ប្រដាល់​ក្លឹ​ប​ដែនសមុទ្រ​មាន​ ឫទ្ធិ​ ខេត្ដកំពត​ ។​ សេង​ហៀ​ង​ អ្នក​ ប្រដាល់​ក្លឹ​ប​បាត់ដំបង​ពាយ័ព្យ​ ក៏​នឹង​ ឡើង​សងសឹក​ នួន​ វិចិត្រ​ អ្នក​ប្រដាល់​ ក្លឹ​ប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ ផង​ដែរ​ ៕

Highslide JS Highslide JS

0 comments:

Post a Comment