Thursday, February 23, 2012

ពុទ្ធ​ ហ៊ុ​ច​ សុំ​សាក​កណ្ដាប់ដៃ​ជាមួយ​សិស្ស​ច្បង​យឹ​ម​​ ​ឌៀប​ រីឯ​ស៊ឹ​ម​ ប៊ុ​ន​ឆៃ​ ប៉ះ​ឡាវ​ ផា​ន់​នាថ​ នៅ​បាយ័ន​បឹង​ស្នោ​



ដោយ​ ៖ យឺន​ ពន្លឺ
ថ្ងៃទី 23-02-2012 ម៉ោង 14:13:11 ​ភ្នំពេញ​ ៖​ កីឡាករ​ពុទ្ធ​ ហ៊ុ​ច​ សិស្ស​ គុន​របស់​ក្លឹ​ប​ពុទ្ធ​សេរី​វង្ស​កីឡា​ ត្រូវ​បាន​ គណៈកម្មការ​ផ្គូផ្គង​ដាក់​ឱ្យ​សាក​កណ្ដាប់​ ដៃ​ជាមួយ​សិស្ស​ច្បង​យឹ​ម​ ឌៀប​ សិស្ស​ គុន​ក្នុង​ក្លឹ​ប​កីឡាប្រដាល់​ក្រសួង​ការពារ​ ជាតិ​កម្រិត​ទម្ងន់​៦៣,៥​គីឡូក្រាម​ នៅ​ សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន​បឹង​ស្នោ​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១២​ខាង​មុខ​ ។​
​សម្រាប់​ពុទ្ធ​ ហ៊ុ​ច​ នឹង​យឹ​ម​ ឌៀប​ គឺ​ ជា​លើក​ទី​១​ហើយ​ ដែល​ពួក​គេ​ត្រូវ​ជួប​ គ្នា​ ។​ ហេតុផល​ដែល​តម្រូវ​ឱ្យ​ពុទ្ធ​ ហ៊ុ​ច​ ត្រូវ​ឡើង​ប្រកួត​ជាមួយ​រៀមច្បង​ដែល​ ធ្លាប់​មានបទពិសោធន៍​ប្រកួត​ស្ទើរ​រាប់​ ភ្លេច​នោះ​ គឺ​ព្រោះតែ​ទម្ងន់​របស់​ពុទ្ធ​ ហ៊ុ​ច​ ចេះ​តែ​កើនឡើង​ឥត​ឈប់​ រហូត​ ស្មើ​ជាមួយ​យឹ​ម​ ឌៀប​ ។​ ពុទ្ធ​ ហ៊ុ​ច​ កាល​ ពី​ឆ្នាំ​២០១១​ គេ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៤៨​គីឡូក្រាម​ប៉ុណ្ណោះ​ ពីព្រោះ​កីឡាករ​ រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​មេដាយមាស​១​ គ្រឿងក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ ក្បាច់គុន​បុរាណ​ខ្មែរ​ជ្រើសរើស​ជើងឯក​ ទូ​ទាំង​ប្រទេស​នោះ​ដែរ​ ។​
​គ្រូបង្វឹក​របស់​ក្លឹ​ប​ពុទ្ធ​សេរី​ វង្ស​កីឡា​ លោក​ណ​ន​ រិ​ទ្ធ​ មាន​ប្រសាសន៍​ប្រាប់​ ភ្នាក់ងារ​សារព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ “​ខ្ញុំ​មាន​សង្ឃឹម​ចំពោះ​ពុទ្ធ​ ហ៊ុ​ច​ ៧០​ ភាគរយ​ ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ និង​បច្ចេកទេស​ប្រកួត​ជាក់ស្ដែង​លើ​រេញ​ របស់​គេ​”​ ។​ លោក​បាន​បញ្ជាក់​បន្ថែម​ ទៅ​លើ​បញ្ហា​ខ្លះៗ​របស់​កីឡាករ​យឹ​ម​ ឌៀប​ ដែល​នាំ​ឱ្យ​ពុទ្ធ​ ហ៊ុ​ច​ អាច​នឹង​មានឱកាស​ ឈ្នះ​បាន​នោះ​ គឺ​ដោយសារ​លោក​សង្កេត​ ឃើញ​យឹ​ម​ ឌៀប​ ល្អ​បាន​តែ​មួយ​ផ្នែក​ក្នុង​ ចំណោម​ស្នៀត​ពិសេស​របស់​ក្បាច់គុន​ បុរាណ​ខ្មែរ​ គឺ​កណ្ដាប់ដៃ​វាយ​ម៉ាត់​ ។​ ម្យ៉ាងវិញទៀត​មួយ​រយៈ​នេះ​ការ​ប្រកួត​ របស់​គេ​បាន​ដាំ​ក្បាល​ចុះ​គួប​ផ្សំ​នឹង​វ័យ​ កាន់តែ​ចាស់​បន្ដិច​ផង​នា​បច្ចុប្បន្ន​នេះ​ ។​
​លោកគ្រូ​ណ​ន​ រិ​ទ្ធ​ បន្ដ​ទៀត​ថា​ ចំពោះ​ កីឡាករ​ពុទ្ធ​ ហ៊ុ​ច​ សព្វ​ថ្ងៃនេះ​គេ​ពុំ​ទាន់​ មានមុខ​របរ​ផ្សេង​ក្រៅពី​អាជីព​ជា​អ្នក​ ប្រដាល់​នោះ​ទេ​ ។​ ពុទ្ធ​ ហ៊ុ​ច​ បន្ទាប់​ពី​មក​ ហាត់​វិជ្ជា​គុន​នៅ​ក្លិប​រួច​គេ​ត្រឡប់​ទៅ​ផ្ទះ​ ដើម្បី​ជួយ​សម្រាល​ការងារ​ឪពុក​ម្ដាយ​ របស់​គេ​ ។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ ពុទ្ធ​ ហ៊ុ​ច​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ ជាមួយ​កីឡា​ ករ​ស៊ីវ​ ឌី​ណា​ នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​ប្រកួត​ ខាងលើ​ នេះ​ កាសែត​នគរវត្ដ​ពុំ​អាច​រក​ការ​បំភ្លឺ​ ពី​សំណាក់​កីឡាករ​យឹ​ម​ ឌៀប​ ក៏​ដូច​ជា​ លោកគ្រូ​បង្វឹក​របស់​គេ​បាន​ឡើយ​ ដោយ​ សារ​ទូរស័ព្ទ​មិន​ចូល​ ។​ ចំណែកឯ​លោក​ គ្រូ​ឈិ​ត​ សា​រឹម​ ជាប់​បំពេញភារកិច្ច​ នៅ​ក្រៅប្រទេស​មិន​ទាន់​ត្រឡប់​មក​វិញ​។​
​ប្រភព​ព័ត៌មាន​ពី​អ្នក​តាមដាន​កីឡា​ ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទៅ​លើ​គូ​ ឯក​ យឹ​ម​ ឌៀប​ និង​ពុទ្ធ​ ហ៊ុ​ច​ ថា​ បើ​ទោះ​ បី​ជា​យឹ​ម​ ឌៀប​ ចំណាស់​បន្ដិច​ក៏​ដោយ​ ក៏​ពួក​គេ​មាន​សង្ឃឹមថា​ យឹ​ម​ ឌៀប​ អាច​ ទទួល​បាន​ជ័យជម្នះ​លើ​ពុទ្ធ​ ហ៊ុ​ច​ ។​
​ចំពោះ​គូ​ពិសេស​ស៊ឹ​ម​ ប៊ុ​ន​ឆៃ​ មក​ពី​ ក្លិប​ព្រៃ​ទទឹង​ ខេត្ដបាត់ដំបង​ ត្រូវ​ជួប​ ប្រកួត​ជាមួយ​ឡាវ​ ផា​ន់​នាថ​ មក​ពី​ខេត្ដ​ បាត់ដំបង​ពាយ័ព្យ​ ក្នុង​ប្រភេទ​ទម្ងន់​៥៧​ គីឡូក្រាម​ ។​ ពួក​គេ​ទាំង​២​មាន​កម្រិត​ បច្ចេកទេស​ប្រហាក់ប្រហែល​គ្នា​ គូ​នេះ​ ប្រសិនបើ​ខាង​ណា​ម្នាក់​មានការ​ធ្វេស​ ប្រហែស​តែ​បន្ដិច​អាច​នឹង​មាន​ឈាម​ ហូរ​មិន​ខាន​ទេ​ ពីព្រោះ​កណ្ដាប់ដៃ​ក៏​ដូច​ជា​ កែង​ ជង្គង់​របស់​ពួក​គេ​សុទ្ធតែ​អាច​ផ្ដួល​ ឱ្យ​ដៃគូ​សន្លប់​បាន​គ្រប់ពេល​ទាំងអស់​ ៕          

Highslide JS

0 comments:

Post a Comment