Thursday, February 23, 2012

ឆេ ​ង​ ពន្លក​,​ ច​ន្ថា​ សា​រឹម​,​ យស​ សំ​អាល់​,​ នេន​ វ​ណ្ណា​,​ ផល​ សោ​ភ័​ណ្ឌ​ និង​ កែវ​ ចិន្ដា​ កីឡាករ​ ទាំង​៦​នាក់​មាន​ហុងស៊ុយ​ល្អ​សម្រាប់​សង្វៀន​ស៊ី​ធី​អិន​



ដោយ​ ៖ សារីម
ថ្ងៃទី 23-02-2012 ម៉ោង 14:17:10 ​ភ្នំពេញ​ ៖​ កីឡាករ​ ឆេ​ង​ ពន្លក​ មក​ពី​ ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ នៅ​បង្គោល​ក្រហម​គេ​ហាក់​មាន​ហុងស៊ុយ​ ល្អ​ជាង​ ផល​ សុភាព​ មក​ពី​ក្លិប​ឃ្លាំ​មឿង​ កីឡា​ខេត្ដពោធិ៍សាត់​ ខណៈ​ដែល​ ចិ​ន្ថា​ សា​រឹម​ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ដកណ្ដាល​ ឋិត​នៅ​បង្គោល​ក្រហម​ដែរ​ កំពុង​មាន​ ប្រជាប្រិយភាព​លើ​ ជឹ​ម​ ដា​រ៉ា​ សិស្ស​គុន​ របស់​ក្លិប​សិង្ហ​កីឡា​ នៅ​ពេល​ប្រកួត​លើ​ សង្វៀន​ស៊ី​ធី​អិន​ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ខាង​មុខ​នេះ​ ។​
​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ ធ្វើការ​វិភាគ​ចំពោះ​កីឡាករ​ទាំង​២​គូ​ខាង​ លើ​យ៉ាង​ដូច្នេះ​ថា​ មូលហេតុ​ដែល​ ឆេ​ង​ ពន្លក​ មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ ផល​ សុភាព​ ពីព្រោះ​ សុភាព​ ធ្លាប់​មាន​ប្រវត្ដិ​ ចាញ់​ក្រោម​កណ្ដាប់ដៃ​ពន្លក​ម្ដង​មក​ហើយ​ ក៏​ប៉ុន្ដែ​អ្នកវិភាគ​រូប​នោះ​បាន​បញ្ជាក់​បន្ថែម​ ថា​ ថ្វីបើ​ ឆេ​ង​ ពន្លក​ គេ​ហាក់​ទទួល​បាន​ ការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​ច្រើន​ក៏​ ដោយ​ក៏​កម្រិត​អ្នកលេង​ភ្នាល់​លុយ​មិន​ ហ៊ាន​ចាប់​យក​ ឆេ​ង​ ពន្លក​ បោះ​ឱ្យ​ សុភាព​ រង​ភ្លាមៗ​នោះ​ដែរ​ ។​
​ចំណែក​កីឡាករ​ ច​ន្ថា​ សា​រឹម​ ឈរ​នៅ​ បង្គោល​ក្រហម​ដែល​ក្រុម​អ្នកវិភាគ​កីឡា​ ក្នុងស្រុក​បាន​ចាត់​ទុក​ថា​ ជា​បង្គោល​ហុង​ ស៊ុ​យ​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ខាង​មុខ​នេះ​ គេ​ត្រូវ​ ឡើង​សងសឹក​ជាមួយ​ ជឹ​ម​ ដា​រ៉ា​ ។​
​រវាង​ ច​ន្ថា​ សា​រឹម​ ក៏​មានការ​កត់​ សម្គាល់​ពី​សំណាក់​អ្នក​ព្យាករណ៍​កីឡា​ សម្រាប់​ទីផ្សារ​ភ្នាល់​លោក​ ហុង​ បាន​ លើក​ ហេតុផល​យ៉ាង​ដូច្នេះ​ថា​ ចិ​ន្ថា​ សា​រឹម​ មាន​ កម្ពស់​ខ្ពស់​ រីឯ​ស្នៀត​ប្រយុទ្ធ​របស់​គេ​ល្អ​ ទាំង​ដៃ​ ទាំង​ទាត់​ និង​ជង្គង់​ ។​ ចំណុច​ពិសេស​ មួយទៀត​ គឺ​មុខរឹង​ ហើយ​ស៊ូ​ក្នុង​ការ​វាយ​ លុក​ពី​សំណាក់​គូប្រកួត​របស់​ខ្លួន​ ហេតុ​ ដូច្នេះ​ហើយ​ទើប​ ច​ន្ថា​ សា​រឹម​ គេ​ទទួល​ បានការ​លើកទឹកចិត្ដ​ពី​គ្រប់​មជ្ឈដ្ឋាន​ ។​
​ចំពោះ​ ជឹ​ម​ ដា​រ៉ា​ វិញ​គេ​ប្រើ​កណ្ដាប់​ ដៃ​បាន​ល្អ​រួម​ទាំង​ការ​ប្រើ​ជើង​ធាក់​ និង​ ទាត់​ក៏​ដូច​ជា​ការ​ប្រើ​កែង​ដែរ​ ប៉ុន្ដែ​អន់​មុខ​ បន្ដិច​ ។​
​យស់​ សំ​អាល់​ មក​ពី​ក្លិប​ឃ្លាំងមឿង​ កីឡា​ខេត្ដពោធិ៍សាត់​ នៅ​បង្គោល​ក្រហម​ ត្រូវ​ប៉ះ​ជាមួយ​ ជិន​ រ៉ា​ មក​ពី​សមាគម​ន៍​ កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ ។​ ចំពោះ​ យស់​ សំ​អាល់​ គេ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ លើសលប់​ដោយសារ​តែ​ សំ​អាល់​ មាន​ ប្រៀប​ស្ទើរ​គ្រប់​បែប​យ៉ាង​ទាំងអស់​ ។​

​នេន​ វ​ណ្ណា​ មក​ពី​ក្លិប​កងពលធំ​អន្ដរា​ គម​ន៍​លេខ​៣​ខេត្ដព្រះវិហារ​ នៅ​ង​ង្គោ​ល​ ក្រហម​ ត្រូវ​ជួបនឹង​ គិ​ន​ សំបូរ​ មក​ពី​ក្លិប​ រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿងញៀន​ ប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ។​ គូ​នេះ​ នេន​ វ​ណ្ណា​ គេ​មាន​ប្រៀប​ច្រើន​ជាង​សំបូរ​។​
​ដោយឡែក​ការ​ប្រកួត​ជា​លក្ខណៈ​ សាកល​អាជីព​រវាង​កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ នឹង​ វី​ សា​វុ​ធ​ សិស្ស​គុន​របស់​ក្លិប​ឥ​ទ្ទ្រី​កីឡា​បង្ក្រាប​គ្រឿង​ ញៀន​ខេត្ដកណ្ដាល​ គឺ​គូ​នេះ​គេ​ពិបាកធ្វើ​ ការ​ទស្សន៍​ទាយ​ខ្លាំង​ណាស់​ ។​ វី​ សា​វុ​ធ​ បើ​ ទោះបីជា​គេ​ប្រើ​កណ្ដាប់ដៃ​វាយ​លឿន​យ៉ាង​ ណា​ក៏​មិន​អាច​វាយ​ឱ្យ​ សោ​ភ័​ណ្ឌ​ បាក់​ស្រុត​ បាន​ដែរ​ ប៉ុន្ដែ​បើ​ សោ​ភ័​ណ្ឌ​ គេ​វាយបក​ សង​វិញ​ វី​ សា​វុ​ធ​ អាច​នឹង​ពិបាក​ទប់​ជំហរ​ ហើយ​ ។​

​គូ​ចុង​ក្រោយ​គឺ​ កែវ​ ចិន្ដា​ មក​ពី​ក្លិប​ រ៉ា​ហាប់​ស្វាយប៉ាក​ត្រូវ​ជួប​ប្រកួត​ជាមួយ​ ឈិ​ន​ សុខ​រ័​ត្ន​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ។​ ចំពោះ​ គូ​នេះ​ កែវ​ ចិន្ដា​ គេ​មាន​សង្ឃឹម​ឈ្នះ​ច្រើនជាង​ចាញ​ ៕
Highslide JS

0 comments:

Post a Comment