This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, March 19, 2012

អ៊ីម៉ូសែន ស៊ិចស៊ីនៅឆ្នេរសមុទ្រថៃ


 
Monday, 19 March 2012 08:46
អតីតបវរកញ្ញាប្រទេស វែល Imogen  Thomasដែលជាសង្សាចាស់របស់ តារាបាល់ទាត់ រីងហ្គិច នៃក្លឹបមែនញូ  មានវ័យ 29ឆ្នាំ បានបង្ហាញរាងដ៏សិច ស៊ីក្នុងឈុតBikiniនៅពេលសម្រាក លំហែកាយជាមួយមិត្តប្រុសថ្មី  Adam Horsleyនៅឯឆ្នេរសមុទ្រប្រទេសថៃ។
នាង Imogen ThomasនឹងAdam Horsley បានទៅធ្វើការសម្រាកលំហែ កាយយ៉ាងផ្អែមល្ហែមនៅសណ្ឋាគារ ដ៏ប្រណិតនៅទីក្រុង Bangkok ប្រទេសថៃហើយមុននឹងពួកគេបានចេញដំណើរទៅកោះសាមុយ (Koh Samui) ។

Monday, March 5, 2012

ហ្វឺរ​ហ្គូ​សុ​​ន​​ ​គាំ​ទ្រ​​ហា​រ​រី​ ​រ៉េ​ដ​ ​ណេប​ភ៍​ ​ឡើ​ង​ជំ​នួ​ស​តំ​ណែ​ង​ ​ហ្វា​ប៊ី​អូ ​កា​ពេ​ល​ឡូ

ថ្ងៃទី​ 11 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 02:13 PM ប្រែសម្រួលៈ សុខា
1

ប​ន្ទា​ប់​ពី​លោ​ក​ហ្វា​ប៊ី​អូ ​កា​ពេ​ល​ឡូ​(​F​a​b​i​o​ ​C​a​p​e​l​l​o​) ​ ​លា​លែ​ង​ពី​តំ​ណែ​ង​ជា​​គ្រូ​ប​ង្វឹ​ក​ក្រុ​ម​ជ​ម្រើ​ជា​តិ​អ​ង់​គ្លេ​ស​ ​គេ​កំ​ពុ​ង​តែ​ស​ម្លឹ​ង​រ​ក​មើ​ល​គ្រូ​ប​ង្វឹ​ក​ថ្មី​ម​ក​ជំ​នួ​ស​កៅ​អី​ នេះ​ ​ខ​ណៈ​ដែ​ល​ម​តិ​មួ​យ​ចំ​នួ​ន​និ​យា​យ​​ថា​ ​លោ​ក​ ​ហា​រ​រី​ ​រ៉េ​ដ​ ​ណេ​ប​ភ៍​(​H​a​r​r​y​ ​R​e​d​ ​k​n​a​p​p​)​ ​គឺ​ជា​ម​នុ​ស្ស​ដ៏​ស័​ក្តិ​ស​ម​បំ​ផុ​ត​។
​ ​ជា​មួ​យ​គ្នា​នេះ​ ​លោ​ក​ ​អា​ឡិ​ក​ស៍​ ​ហ្វឺ​រ​ហ្គូ​សុ​ន​(​A​l​e​x​ ​F​e​r​g​u​s​o​n​) ​ ​គ្រូ​ប​ង្វឹ​ក​មែ​ន​ញូ​វ​ ​ក៏​យ​ល់​ស្រ​ប​នឹ​ង​ម​តិ​នេះ​ដែ​រ​ ​ដោ​យ​លោ​ក​និ​យា​យ​ថា​ ​“​រ៉េ​ដ​ណេ​ប​ភ៍​ ​​គឺ​ជា​ជ​ន​ក៏​ស័​ក្តិ​ស​ម​បំ​ផុ​ត​ ​គា​​ត់​មា​ន​ប​ទ​ពី​សោ​ធ​ន៍​ច្រើ​ន​ ​មា​ន​ស​ម​ត្ថ​ភា​ព​គ្រ​ប់​គ្រា​ន់​។​​​​​​​​​​​​​​​​​​​​ ​ក​ន្ល​ង​ម​ក​ គា​ត់​អា​ច​កែ​ខៃ​ជោ​គ​វា​ស​នា​រ​ប​ស់​ក្លឹ​ប​មួ​យ​ចំ​នួ​ន​បា​ន​ជោ​គ​ជ័​យ​ រួ​ច​ម​ក​ហើ​យ"៕​

ធែ​រ​រី​ ​ហ​ង់​រី​ ​ច​ប់​កុ​ង​ត្រា​ខ្ចី​ជើ​ង​នៅ​អា​រ​សេ​ណ​ល​នៅ​ថ្ងៃ​១​៦​កុ​ម្ភៈ​

ថ្ងៃទី​ 11 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 02:06 PM ប្រេសម្រួលៈ សុខា
1

 ​លោ​ក​ ​អា​សេ​ន​ ​វេ​ន​ហ្គើ​រ​(​A​r​s​e​n​e​ ​W​e​n​g​e​r​)​ ​បា​ន​អះ​អា​ង​ថា​ ​កិ​ច្ច​ស​ន្យា​ខ្ចី​ជើ​ង​ ​ធែ​រ​រី​ ​ហ​ង់​រី​(​T​h​i​e​r​r​y​ ​H​e​n​r​y​)​ ​នឹ​ង​ត្រូ​វ​ប​ញ្ច​ប់​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ទី​ ​១​៦​កុ​ម្ភៈ​នេះ​ហើ​យ​។
​ ​ខ្សែ​ប្រយុទ្ធសញ្ជា​តិ​បា​រាំ​ង​រូ​ប​នេះ​ ​នឹ​ង​ត្រ​ឡ​ប់​ទៅ​កា​ន់​ក្លឹ​ប​ ​ញូ​វ​ ​យ៉​ក​រ៉េ​ដ​បូ​ល​ល៍​(​N​e​w​ ​y​o​r​k​ ​R​e​d​ ​B​u​l​l​s​)​ ​វិ​ញ​ប​ន្ទា​ប់​ពី​​ច​ប់​កា​រ​ប្រ​កួ​ត​ជា​មួ​យ​ ​អា​សេ​ ​មី​ឡា​ន​(​A​C​ ​M​i​l​a​n​)​។​
​ ​ក្លឹ​ប​ ​R​e​d​ ​B​u​l​l​s​ ​នឹ​ង​ចា​ប់​ផ្តើ​ម​ប្រ​កួ​ត​នៅ​រ​ដូ​វ​កា​ល​បា​ល់​ទា​ត់​រប​ស់​ខ្លួ​ន​នៅ​ ថ្ងៃ​ទី​ ​១​១​ ​មី​នា​ខា​ង​មុ​ខ​ ​នេះ​ហើ​យ​។​ ​លោ​ក​វេ​ន​ហ្គើ​រ​ ​ស​ម្តែ​ង​នូ​វ​ភា​ពសោកសៅចំពោះការចាកចេញជាលើកទី​២​ ​រ​ប​ស់​កី​ឡា​ក​រ​រូ​ប​នេះ​។​ ​លោ​ក​និ​យា​យ​ថា​ ​“​ហ​ង់​រី​ជា​ប្រ​ធានក្រុមនៅក្លឹប Red Bulls យើងសន្យាថា នឹងប្រគ​ល់​គា​ត់​ឲ្យ​វិ​ញ​នៅ​ថ្ងៃ​ ​១​៦​ ​កុ​ម្ភៈ​​ ​ដូ​ច្នេះ​ហើ​យ​ត្រូ​វ​តែ​គោ​រ​ព​ស​ន្យា​”​។​
​  ​យ៉ា​ង​ណា​ក៏​ដោ​យ​លោកវ៉េនហ្គើរបន្ថែមថា លោករីករាយណាស់ចំពោះ​វ​ត្ត​មា​ន​រ​ប​ស់​កី​ឡា​ក​រ​រូ​ប​នេះ​ ​ទាំ​ង​ពេ​ល​ចូ​​ល​និ​ង​ចា​ក​ចេ​ញ​ ​មិ​ន​តែ​ប៉ុ​ណ្ណោះ​មិ​ត្ត​រួ​ម​ក្រុ​ម​ក៏​ពេ​ញ​ចិ​ត្ត​នឹ​ង​វ​ត្ត​មា​ន​លោ​ ក​ដូ​ច​គ្នា​ផ​ង​ដែ​រ​៕

កំ​ពូ​ល​ក្លឹ​ប​បា​ល់​ទា​ត់​អ្ន​ក​មា​​ន​ទាំ​ង​១​០

ថ្ងៃទី​ 10 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 04:41 PM ប្រែសម្រួលៈ សុខា
1

 ​យោ​ង​តា​ម​ទិ​ន្ន​ន័​យ​ពី​រ​ដូ​វ​កា​ល​ឆ្នាំ​២​០​១​០​-​២​០​១​១​ ​រ​ប​ស់​ ​D​e​l​o​i​t​t​e​’​s​ ​Fo​o​t​b​a​l​l​ ​M​o​n​e​y​ ​L​e​a​g​u​e​ ​បា​ន​ឲ្យ​ដឹ​ង​ថា​ ​ក្រុ​ម​បា​ល់​ទា​ត់​រៀ​ល​ម៉ា​ឌ្រី​ដ​(​R​e​a​l​ ​M​a​d​r​i​d​) ​ ​រ​ប​ស់​ ​អេ​ស៉្បា​ញ​ ​គឺ​ជា​ក្រុ​ម​ដែ​ល​មា​ន​ជា​ង​គេ​បំ​ផុ​ត​ ​ក្នុ​ង​ចំ​ណោ​ម​ក្លឹ​ប​បា​ល់​ទា​ត់​ធំ​ៗ​ ​ក្នុ​ង​រ​យៈ​ពេ​ល​ ​៧​ឆ្នាំ​ជា​ប់​គ្នា​ ​ជា​មួ​យ​នឹ​ង​ទឹ​ក​ប្រា​ក់​រ​ហូ​ត​ដ​ល់​ទៅ​ ​៤​៧​​៩​,​៥​លា​ន​អឺ​​រ៉ូ​ ​ក្នុ​ង​១​ឆ្នាំ​។​
 ​ចំ​ណែ​ក​ចំ​ណា​ត់ថ្នាក់លេខ ២បានទៅលើក្រុមបាល់ទាត់ បាសេឡូណា(Ba​r​c​e​l​o​n​a​)​ ​និ​ង​ ​ចំ​ណា​ក់​ថា្ន​ក់​លេ​ខ​​៣​ ​បា​ន​ទៅ​លើ​ក្រុ​ម​ ​បិ​សា​​ច​ក្រ​ហ​ម​ ​មែន​ឆេ​ស្ទើរ​ ​យូ​ណា​យ​ធី​ដ​(​M​a​n​c​h​e​s​t​e​r​ ​U​n​i​t​e​d​)​។​
 ​ខា​ង​ក្រោ​ម​នេះ​គឺ​ជា​តា​រា​ង​ចំ​ណា​ត់​ថា្ន​ក់​ ​លើ​ប្រា​ក់​ចំ​ណូ​ល​ប្រ​ចាំ​ឆ្នាំ​
 ​១​.​ ​R​e​a​l​ ​M​a​d​r​i​d​ ​ទឹ​ក​ប្រា​ក់​ ​៤​៧​៩​,​៥​ ​លា​ន​អឺ​រ៉ូ​
 ​២​.​ ​B​a​r​c​e​l​o​n​a​ ​ទឹ​ក​ប្រា​ក់​ ​៤​៥​០​,​៧​ ​លា​ន​អឺ​រ៉ូ​
 ​៣​.​ ​M​a​n​c​h​e​s​t​e​r​ ​U​n​i​t​e​d​ ​ទឹ​ក​ប្រា​ក់​ ​៣​៦​៧​ ​លា​ន​អឺ​រ៉ូ​
 ​៤​.​ ​B​a​y​e​r​n​ ​M​u​n​i​c​h​ ​ទឹ​ក​ប្រា​ក់​ ​៣​២​១​,​៤​ ​លា​ន​អឺ​រ៉ូ​
 ​៥​.​ ​A​r​s​e​n​a​l​ ​ទឹ​ក​ប្រា​ក់​ ​២​៥​១​,​១​ ​លា​ន​អឺ​រ៉ូ​
 ​៦​.​ ​C​h​e​l​s​e​a​ ​ទឹ​ក​ប្រា​ក់​ ​២​៤​៩​,​៨​ ​លា​ន​​អឺ​រ៉ូ​
 ​៧​.​ ​A​c​ ​M​i​l​a​n​ ​ទឹ​ក​ប្រា​ក់​ ​២​៣​៥​,​១​ ​លា​ន​អឺ​រ៉ូ​
 ​៨​.​ ​I​n​t​e​r​n​a​t​i​o​n​a​l​ ​ទឹ​ក​ប្រា​ក់​ ​២​១​១​,​៤​ ​លា​ន​អឺ​រ៉ូ​
 ​៩​.​L​i​v​e​r​p​o​o​l​ ​ទឹ​ក​ប្រា​ក់​ ​២​០​៣​,​៣​ ​លា​ន​អឺ​រ៉ូ​
 ​១​០​.​ ​S​c​h​a​l​k​e​r​ ​ទឹ​ក​ប្រា​ក់​ ​២​០​២​,​៤​ ​លា​ន​អឺ​រ៉ូ

រ៉ៃ​អា​ន​ ​ហ្គី​ក​ស៍​ ​ប​ន្ត​កុ​ង​ត្រា​មួ​យ​ឆ្នាំ​ទៀ​ត​នៅ​ដែ​ន​ញូ​​

ថ្ងៃទី​ 11 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 10:46 AM ប្រែសម្រួលៈ សុខា
1

 ​រ៉ៃ​អា​ន​ ​ហ្គី​ក​ស៍​(​R​y​a​n​ ​G​i​g​g​s​)​ ​កី​ឡា​ក​រ​វ័​យ​៣​៨​ឆ្នាំ​បា​ន​ប​ន្ត​កុ​ង​ត្រា​ជា​មួ​យ​មែ​ន​ឆេ​ស្ទើ​រ​ ​ហូ​ណា​យ​ធី​ដ​(​M​a​n​c​h​e​s​t​e​r​ ​U​n​i​t​e​d​) ​ ​​មួ​យ​ឆ្នាំ​ទៀ​ត​ដែ​ល​ធ្វើ​ឲ្យ​លោ​ក​អា​ច​លេ​ង​ក្នុ​ង​រ​ដូ​វ​កា​ល​ថ្មី​ប ​ន្ត​ទៀ​ត​ ​ប​ន្ទា​ប់​ពី​ឈា​ន​ជើ​ង​ចូ​ល​ក្លឹ​ប​នេះ​ ​កា​ល​ពី​ខែ​មី​នា​ ​១​៩​៩​១​ម​ក​។
​ ​ក្នុ​ង​អំ​ឡុ​ង​ពេ​ល​​ស្ថិ​ត​ក្នុ​ង​ក្លឹ​ប​បិ​សា​ច​ក្រ​ហ​ម​ រ៉ៃអានបង្ហាញមុខបាន៨៩៨ប្រកួត ទាត់ចូល​បា​ន​ ​១​៦​២​គ្រា​ប់​ ​ឈ្នះ​ពា​ន​រ​ង្វា​ន់​ព្រី​មៀ​រ​លី​ក​(​Premier League) ១២ដង FA Cup ៤ដង League Cup ៣ដង ​C​h​e​m​p​i​o​n​ ​L​e​a​g​u​e​ ​២​ដ​ង​ ​និ​ង​ ​S​u​p​e​r​ ​C​u​p​ ​១​ដ​ង​ ​ព្រ​ម​ទាំ​ង​បា​ន​ពា​ន​រ​ង្វា​ន់​អ​ន្ត​រ​ជា​តិ​និ​ង​ ​ពា​ន​រ​ង្វា​ន់​F​I​F​A​ ​C​l​u​b​ ​W​o​r​l​d​ ​C​u​p​ផ​ង​ដែ​រ​។​
​ ​លោ​ក​ ​អា​ឡិ​ក​ហ្វើ​រហ្គូសុន(Alek Ferguson) គ្រូបង្វឹកមែនញូនិយាយថា​ ​“​រ៉ៃ​អា​ន​ ​គឺ​ជា​កី​ឡា​ក​រ​ឆ្នើ​ម​មួ​យ​រូ​ប​ ​គា​ត់​ចេះ​ប​ត់​បែ​ន​ទៅ​តា​ម​កា​លៈ​ទេ​សៈ​នៃ​កា​រ​លេ​ង​ ​គា​ត់​គឺ​ជា​គ​ម្រូ​ស​ម្រា​ប់​កី​ឡា​ក​រ​ដ​ទៃ​ទៀ​ត​”​៕

កី​ឡាក​រ​ប្រ​ណាំ​ង​រ​ថ​យ​ន្ត​ ​ខា​ល​ ​រែ​ន​ដ្លើ​រ​ ​វិះ​ស្លា​ប់​ដោ​យ​សា​រ​កា​រ​ផ្ទុះ​រ​ថ​យ​ន្ត​​​


ថ្ងៃទី​ 04 ខែឧសភា ឆ្នាំ2011, ម៉ោង 09:36 AM ពិ​សិ​ដ្ឋ​​

កី ​ឡា​ក​រ​ប្រ​ណាំ​ង​រ​ថ​យ​ន្ត​ ​ខា​ល​ ​រែ​ន​ដ្លើ​រ​ ​បា​ន​ស្រែ​ក​យ៉ា​ង​ខ្លាំ​ង​ចេ​ញ​ពី​រ​ថ​យ​ន្ត​ដែ​ល​កំ​ពុ​ង​ឆេះ​យ៉ា​ង​ស​ ន្ធោ​ស​ន្ធៅ​ ​នៅ​ពេ​ល​ដែ​ល​មា​ន​ឧ​ប្ប​ត្តិ​ហេ​តុ​ប៉ះ​ទ​ង្គិ​ច​គ្នា​ក្នុ​ង​កា​រ​ប្រ​កួ ​ត​រ​ថ​យ​ន្ត​ប្រ​ណាំ​ង​ពិ​សេ​ស​ ​V​8​ ​។​ ​
​ ​រ​ថ​យ​ន្ត​រ​ប​ស់​ ​រែ​ន​ដ្លើ​រ​ ​រ​មៀ​ល​ចូ​ល​នឹ​ង​គែ​ម​ផ្លូ​វ​ហើ​យ​ត្រូ​វ​បា​ន​បុ​ក​យ៉ា​ង​ខ្លាំ​ង​ដោ​យ​រ ​ថ​យ​ន្ត​រ​ប​ស់​កី​ឡា​ក​រ​ ​ស្ទី​វ​ ​អូ​វែ​ន​ ​ហើ​យ​អ​ណ្តា​ត​ភ្លើ​ង​ក៏​បា​ន​ឆេះ​ចេ​ញ​ម​ក​ ​រ​ថ​យ​ន្ត​ទាំ​ង​មូ​ល​ត្រូ​វ​បា​ន​ឆេះ​ទាំ​ង​ស្រុ​ង​ ​ដោ​យ​នៅ​ស​ល់​តែ​ក​ង់​ ​និ​ង​គ្រោ​ង​ឆ្អឹ​ង​រ​ថ​យ​ន្ត​ប៉ុ​ណ្ណោះ​ ​។​ ​
​  ​កី​ឡា​ក​រ​អា​យុ​ ​២​៦​ឆ្នាំ​រូ​ប​នេះ​ត្រូ​វ​បា​ន​ភ្លើ​ង​ធ្វើ​ឲ្យ​រ​លា​ក​ត្រ​ង់​ដៃ​ ​និ​ង​មុ​ខ​ ​ប​ន្ទា​ប់​ម​ក​ក៏​ត្រូ​វ​បា​ន​ប​ញ្ជូ​ន​ទៅ​ម​ន្ទី​រ​ពេ​ទ្យ​ដើ​ម្បី​ធ្វើ​ កា​រ​ស​ម្រា​ក​ព្យា​បា​ល​ ​។​ ​លោ​ក​ ​រែ​ន​ដ្លើ​រ​ ​និ​យា​យ​ថា​ ​“​ខ្ញុំ​បា​ន​ឃើ​ញ​អ​ណ្តា​ត​ភ្លើ​ង​យ៉ា​ង​ស​ន្ធោ​ស​ន្ធៅ​ឆេះ​ចូ​ល​ម​ក​ដ​ល់ ​ខា​ង​ក្នុ​ង​រ​ថ​យ​ន្ត​ ​ខ្ញុំ​ភ័​យ​យ៉ា​ង​ខ្លាំ​ង​ ​ហើ​យ​ក៏​ព្យា​យា​ម​ចេ​ញ​ពី​រ​ថ​យ​ន្ត​ឲ្យ​បា​ន​លឿ​ន​បំ​ផុ​ត​ ​ខ្លួ​ន​ប្រា​ណ​រ​ប​ស់​ខ្ញុំ​មិ​ន​អី​ទេ​ ​ប៉ុ​ន្តែ​ដៃ​រ​ប​ស់​ខ្ញុំ​មា​ន​រ​បួ​ស​”​ ​។​ ​​

ត្រេ​វើ​រ​ ​ប៊េ​ន​ ​ត្រូ​វ​ស​ត្វ​ល្អិ​ត​ទិ​ច​ចូ​ល​ម​ន្ទី​រ​ពេ​ទ្យ​​​​


ថ្ងៃទី​ 04 ខែឧសភា ឆ្នាំ2011, ម៉ោង 09:32 AM ​ពិ​សិ​ដ្ឋ​​

កី ​ឡា​ក​រ​ ​ត្រេ​វើ​រ​ ​ប៊េ​ន​ ​ជា​កី​ឡា​ក​រ​ជើ​ង​ឯ​ក​ឈ្នះ​កា​រ​ប្រ​កួ​ត​ ​D​a​y​t​o​n​a​ ​ចំ​នួ​ន​៥​០​០​ដ​ង​នោះ​ ​ត្រូ​វ​បា​ន​ស​ត្វ​ល្អិ​ត​ទិ​ច​ ​ហើ​យ​ក៏​ត្រូ​វ​បា​ន​ប​ញ្ជូ​ន​ទៅ​ម​ន្ទី​រ​ពេ​ទ្យ​ដើ​ម្បី​ធ្វើ​កា​រ​ព្យា​ បា​ល​ ​។​ ​
តា​ម​រ​យៈ​កា​រ​ប​ង្ហោះ​វិ​ប​សា​យ​ ​T​w​i​t​t​e​r​ ​កា​ល​ពី​ពេ​ល​យ​ប់​ថ្ងៃ​អា​ទិ​ត្យ​ ​ត្រេ​វើ​រ​ ​ប៊េ​ន​ ​បា​ន​និ​យា​យ​ថា​ ​“​ខ្ញុំ​កំ​ពុ​ង​នៅ​ក្នុ​ង​ម​ន្ទី​រ​ពេ​ទ្យ​នៅ​ឡើ​យ​ទេ​ ​ខ្ញុំ​មិ​ន​នឹ​ក​ស្មា​ន​សោះ​ថា​ ​អា​កា​រៈ​ទាំ​ង​នេះ​កើ​ត​ឡើ​ង​ពី​ស​ត្វ​ល្អិ​ត​ខាំ​”​ ​។​ ​តា​ម​រ​យៈ​មិ​ត្ត​រួ​ម​ក្រុ​ម​ក្រុ​ម​ប្រ​ណាំ​ង​ ​រ៉ូ​ស​ ​ហ្វេ​ន​វ៉េ​យ៍​ ​បា​ន​ប្រ​កា​ស​ឲ្យ​ដឹ​ង​ថា​ ​ប៊េ​ន​ ​បា​ន​ប​ញ្ជូ​ន​ទៅ​ម​ន្ទី​រ​ពេ​ទ្យ​ដើ​ម្បី​ពិ​និ​ត្យ​មើ​ល​រោ​គ​ស​ញ្ញា​ ​ដែ​ល​គេ​ជឿ​ថា​កើ​ត​ឡើ​ង​ដោ​យ​សា​រ​ស​ត្វ​ល្អិ​ត​ទិ​ច​តាំ​ង​ពី​ដើ​ម​ខែ​មេ ​សា​ម​ក​ម្ល៉េះ​ ​។​ ​ម្ចា​ស់​ក្លឹ​ប​លោ​ក​ ​ជេ​ក​ ​រ៉ូ​ស​ ​បា​ន​ប្រា​ប់​ស​ម្ព័​ន្ធ​កី​ឡា​ប្រ​ណាំ​ង​ម៉ូ​តូ​ថា​ ​ប៊េ​ន​ ​ប​ញ្ជូ​ន​ទៅ​ព្យា​បា​ល​នៅ​គ្លី​និ​ក​ ​មេ​យ៉ូ​ ​ប៉ុ​ន្តែ​មិ​ត្ត​រួ​ម​ក្រុ​ម​ក៏​មិ​ន​បា​ន​ប​ញ្ជា​ក់​ឲ្យ​ច្បា​ស់​អំ​ពី​ពេ ​ល​វេ​លា​នៃ​កា​រ​ស​ម្រា​ក​ព្យា​បា​ល​រ​ប​ស់​កី​ឡា​ក​រ​រូ​ប​នេះ​ឡើ​យ​ ​។​ ​

កី​​​ឡា​ក​រ​​ប្រ​​ណាំ​​​ង​​​រ​​​ថយ​​​ន្ត​​​ F​​1​​​ ​​អា​​​លុ​ន​​​សូ​​​ ​​​ស​​ង្ឃឹ​​​ម​​​ថា​នឹ​​ង​​​អា​​​ច​​នាំ​មុ​ខ​គេ​ក្នុ​ង​ក​ម្មវិ​ធី​ប្រ​ ណាំ​ង​​​ ​​​R​​e​​​d​​​ ​​​B​u​​l​​​l​​​ ​​​​​​​​​

ថ្ងៃទី​ 26 ខែកកដ្តា ឆ្នាំ2011, ម៉ោង 09:30 AM ពិសិដ្ឋ


កី​ឡា​ក​រ ​ហ្វឺ​រ​ណា​ន់ដូ​ ​អា​លុ​ន​សូ(​F​e​r​n​an​d​o​ ​A​l​o​n​s​o)​ ​បើ​ក​ប​រ​ឲ្យ​ក្រុម​ ​ហ្វឺ​រ​រ៉ា​រី​(​F​er​r​a​r​i​)​ ​មាន​ទំ​នុ​ក​ចិ​ត្ត​យ៉ាង​មុ​ត​មាំ​ថា​នឹ​ង​អា​ច​យ​ក​ឈ្មះ​ទៅ​លើ​កី​ឡាក​រ​ ​​សេ​​បា​​​ស្តៀ​​​ន​ ​​វិ​​​ដ​​ថេ​​​ល​(​S​e​ba​s​t​i​a​n​ ​V​et​​t​​​e​​​l​​​)​​ ​​​អ្ន​ក​មា​ន​ពិន្ទុ​នាំ​មុ​ខ​គេ​ក្នុ​ងក​ម្ម​វិ​ធី​ប្រ​ណាំ​ង​​ពា​​​ន​​​រ ​​​ង្វា​​​ន់R​​​e​​​d​​​ ​​​B​​u​​​l​​​l​​​​​​ ​​​បា​​​ន​​​នៅ​​​​​​​​​​​​ក្នុ​​​​ង​ពា​​​ក់​ក​ណ្តា​ល​ជុំ​ទី​២​ នៃ​រ​ដូ​វ​កា​ល​នេះ​បាន​ ​។
​ ​​កី​ឡា​ក​ររូ​ប​នេះ​បា​ន​និ​យា​យ​ថា ​ក្នុ​ង​កា​រ​ប្រ​កួត​​៣ដ​ង​ចុ​ង​ក្រោ​យ​នេះ​ ពួ​ក​យើ​ង​ពិ​ត​ជាទ​ទួ​ល​បាន​នូ​វ​ប​ទ​ពិសោ​ធ​ន៍​ទៅ​លើ​ផ្លូវ​ប្រ​ណាំ​ង​៣​ ប្រភេ​ទ​ខុ​សគ្នា​ ​ប៉ុ​ន្តែវា​នឹ​ង​អាច​ជួ​យ​ឲ្យ​យើ​ង​មា​នល​ក្ខ​ណៈ​ស​ម្ប​តិ្ត​គ្រ​ប់​គ្រា​ ន់​នៅ​ពេល​ឈា​ន​ទៅ​ដ​ល់​កា​រ​ប្រ​កួ​ត​ផ្តា​ច់​ព្រា​ត់បា​ន​ ​។​ ​
​កី​ ឡា​ក​រ​ ​អា​លុ​ន​សូ​​ មា​ន​ពិ​ន្ទុ​តា​ម​ពីក្រោ​យ​កី​ឡា​ក​រ​ ​វិ​ដថេ​ល​ ​៨​៣​ពិ​ន្ទុ​ ​ប៉ុន្តែ​កី​ឡា​ក​រ​រ​ប​ស់​ក្រុ​ម​ហ្វឺរ​រ៉ា​រី​រូ​ប​នេះ​ ​នៅតែ​មា​ន​ម​ហិ​ច្ច​តាថា​នឹ​ង​អា​ច​ធ្វើ​ឲ្យ​ពិន្ទុ​តា​ម​គ្នា​យ៉ា​ង​ប្រ​ ផិ​តប្រ​ផើ​យ​បា​ន​ ​។​ ​
​ក្រោ​យ​កា​រ​ប្រកួ​ត​លើ​ក​ក្រោ​យ​ធ្វើ​ឡើ​ង​ នៅប្រ​ទេ​ស​ហុ​ង​គ្រី​ ​ហើយ​គា​ត់​ទុ​ក​ចិ​ត្ត​ថា​រ​ថ​យ​ន្តរ​ប​ស់​គា​ត់​នឹង​អា​ច​ស៊ូ​ទ្រាំ​នឹ​ង​ អាកា​ស​ធា​តុ​ក្តៅ​បា​ន ​។​ ​
​កី​ឡា​ក​រ ​អា​លុ​ន​សូ​ បា​ន​ប​ន្ថែ​ម​ទៀត​ថា​ ​គា​ត់​កំ​ពុ​ង​រង់​ចាំ​កា​រ​ប្រ​ណាំ​ងដោ​យ​សេ​ច​ក្តី​រី​ករា​យ​ ​ជា​មួ​យ​នឹ​ងអា​រ​ម្ម​ណ៍​ភ័​យ​ព្រួ​យ​ប​ន្តិ​ចប​ន្តួ​ច​ ​ប៉ុ​ន្តែ​គា​ត់​ស​ង្ឃឹម​ថា​ ​ពេ​ល​នោះ​គាត់​នឹ​ង​ធ្វើ​បា​ន​ល្អ​ជា​ក់ជា​ពុំ​ខា​ន​ ​៕

Thursday, February 23, 2012

ទូច​ រាជសីហ៍​ ផ្ដល់​ឱកាស​ឱ្យ​ ភី​ សា​យ័ន​ឡើង​សងសឹក​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន​



ដោយ​ ៖ យឺន​ ពន្លឺ
ថ្ងៃទី 22-02-2012 ម៉ោង 14:59:01 ​ភ្នំពេញ​ ៖​ ទូច​ រាជសីហ៍​ អ្នក​ប្រដាល់​ ក្លិប​រស្មី​កុមារ​កំព្រា​ បាន​ផ្ដល់​ឱកាស​ឱ្យ​ ភី​ សា​យ័ន​ អ្នក​ប្រដាល់​ក្លឹ​ប​មិត្ដ​ប៉ូលិស​ ឡើង​សងសឹក​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ បាយ័ន​នា​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១២​នេះ​ អម​ដោយ​គូ​ពិសេស​ចំនួន​ ៣​គូ​ផ្សេង​ទៀត​ ។​
​តាម​រយៈ​ការ​ប្រកួត​កន្លង​មក​ ភី​ សា​យ័ន​ តែងតែ​ប្រើ​កណ្ដាប់ដៃ​មហា​ ទម្ងន់​របស់​ខ្លួន​ដើម្បី​បង្ក្រាបសត្រូវ​ ។​ ប៉ុន្ដែ​ពេល​មក​ជួប​ជាមួយ​ជើង​ខ្លាំង​ រាជសីហ៍​ មិនសូវ​ជា​ទទួល​បាន​លទ្ធផល​ ល្អ​ទាល់តែ​សោះ​ ។​ រវាង​គូ​មួយ​នេះ​ធ្លាប់​ ជួប​ប្រកួត​គ្នា​ម្ដង​រួម​មក​ហើយ​កាលពី​ ថ្ងៃ​ទី​២៧​ ខែមករា​ ដោយ​ រាជសីហ៍​ បាន​ ប្រើ​ពេល​តែ​មួយ​ទឹក​វាយ​ ភី​ សា​យ័ន​ ឱ្យ​ សន្លប់​នៅ​សង្វៀន​បាយ័ន​ដោយ​កណ្ដាប់​ ដៃ​របស់​គេ​ ។​
​ភី​ សា​យ័ន​ ជា​អ្នក​ប្រដាល់​ស្រករ​ ក្រោយ​ដែរ​ទេ​គ្រាន់តែ​គេ​មាន​ស្នៀត​ ប្រដាល់​ល្អ​ និង​មាន​សមត្ថភាព​អាច​វ៉ៃ​ ជាមួយ​ទូច​រាជសីហ៍​បាន​ ។​ ទោះជា​យ៉ាង​ ណា​ ភី​ សា​យ័ន​ មាន​ភាព​រហ័សរហួន​ មាន​កលល្បិច​ច្រើន​ តែ​កម្លាំង​ស៊ុ​ហ្វ​វិញ​ គឺ​មិនសូវ​ខ្លាំង​ដូច​ ទូច​ រាជសីហ៍​ ឡើយ​។​ ពេល​ជួប​ជាមួយ​ ទូច​ រាជសីហ៍​ លើក​នេះ​ ភី​ សា​យ័ន​ នៅ​តែ​មាន​សង្ឃឹម​តិចតួច​ ដើម្បី​យកឈ្នះ​រាជសីហ៍​ដោយសារ​តែ​ បញ្ហា​កម្លាំង​របស់​គេ​ ។​
​ចំណែកឯ​ រាជសីហ៍​ គឺថា​មិន​ដែល​ ចេះ​ខ្លាច​ដៃគូ​ឡើយ​ ពោល​សម្រុក​រហូត​ ដល់​៥​ទឹក​ពេញ​តែ​ម្ដង​ ។​ ការ​ប្រើ​កម្លាំង​ បាយ​រួម​ទាំង​ក្បាច់គុន​អាច​ធ្វើ​ឱ្យ​ រាជសីហ៍​ មាន​ទំនុកចិត្ដ​ពេល​ឡើង​ប្រកួត​ម្ដងៗ​ ។​ ទូច​ រាជសីហ៍​ មិនជា​ខ្លាំង​អី​នោះ​ទេ​ ប៉ុន្ដែ​ មាន​អំនួត​ដោយ​អាង​លើ​កម្លាំង​ស៊ុ​ហ្វ​ របស់​គេ​ខ្លាំង​ ។​
​រាល់​ការ​ប្រកួត​របស់​រាជសីហ៍​កន្លង​ មក​មិនសូវ​ដែល​ទទួល​បាន​ជ័យ​ជំនះ​នោះ​ឡើយ​ ។​ គេ​វ៉ៃ​គ្មាន​ស្នៀតគុន​អ្វី​ច្បាស់​ លាស់​នោះ​ទេ​ គ្រាន់តែ​គេ​វ៉ៃ​អាង​កម្លាំង​ ខ្លាំង​ហើយ​គេ​សម្រុកចូល​វាយ​គូប្រកួត​មិន​បង្អន់​កណ្ដាប់ដៃ​នោះ​ទេ​ ។​ ដូច្នេះ​ ហើយ​បើ​គូប្រកួត​ទប់​គេ​បាន​ឬ​មិន​បាន​ នោះ​ច្បាស់​ជា​ចាញ់​រាជសីហ៍​ហើយ​ តែ​ ពេល​ខ្លេះ​ការ​សម្រុក​របស់​រាជសីហ៍​ក៏​ អាច​ធ្វើ​ឱ្យ​ខ្លួនឯង​សន្លប់​បាន​ដែរ​ ព្រោះ​ រាជសីហ៍​ សម្រុកចូល​មិន​ចេះ​គិត​មុខ​ គិត​ក្រោយ​ ។​ មានការ​ប្រកួត​តិច​ណាស់​ ដែល​រាជសីហ៍​សន្លប់​ដោយ​ការ​សម្រុកចូល​មិន​បាន​គិត​ឱ្យ​បាន​ល្អិតល្អន់​ ។​
​ចាំ​មើល​ថា​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៤ ​ កុម្ភៈ​ នា​សង្វៀន​ប៉ុស្ដិ៍​បាយ័ន​រវាង​កីឡាករ​ ទូច​ រាជសីហ៍​ និង​អ្នក​ប្រដាល់​ជំនាន់​ ក្រោយ​ ភី​ សា​យ័ន​ អ្នក​ណា​ជា​អ្នក​ឈ្នះ​ ?
​គ្រៅ​ពី​គូ​ជក់ចិត្ដ​នេះ​ នៅ​មាន​គូ​ ពិសេស​ផ្សេង​ទៀត​ដូច​ជា​ កីឡាការិនី​ សូ​យ​ ចាន់​នី​ ក្លឹ​ប​អូ​ដឹ​ម​កីឡា​ ត្រូវ​ជួប​ ប្រកួត​ជាមួយ​កីឡាការិនី​ ម៉ុ​ន​ សម្រស់​ ក្លឹ​ប​មិត្ដ​ប៉ូលិស​ ។​ នូវ​ ស៊ី​ថា​ អ្នក​ប្រដាល់​ ក្លឹ​ប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្ដ​ រតនគិរី​ នឹង​ជួប​សងសឹក​ជាមួយ​ វ៉ា​ន់​ មក​រា​ អ្នក​ប្រដាល់​ក្លឹ​ប​ដែនសមុទ្រ​មាន​ ឫទ្ធិ​ ខេត្ដកំពត​ ។​ សេង​ហៀ​ង​ អ្នក​ ប្រដាល់​ក្លឹ​ប​បាត់ដំបង​ពាយ័ព្យ​ ក៏​នឹង​ ឡើង​សងសឹក​ នួន​ វិចិត្រ​ អ្នក​ប្រដាល់​ ក្លឹ​ប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ ផង​ដែរ​ ៕

Highslide JS Highslide JS

ពុទ្ធ​ ហ៊ុ​ច​ សុំ​សាក​កណ្ដាប់ដៃ​ជាមួយ​សិស្ស​ច្បង​យឹ​ម​​ ​ឌៀប​ រីឯ​ស៊ឹ​ម​ ប៊ុ​ន​ឆៃ​ ប៉ះ​ឡាវ​ ផា​ន់​នាថ​ នៅ​បាយ័ន​បឹង​ស្នោ​



ដោយ​ ៖ យឺន​ ពន្លឺ
ថ្ងៃទី 23-02-2012 ម៉ោង 14:13:11 ​ភ្នំពេញ​ ៖​ កីឡាករ​ពុទ្ធ​ ហ៊ុ​ច​ សិស្ស​ គុន​របស់​ក្លឹ​ប​ពុទ្ធ​សេរី​វង្ស​កីឡា​ ត្រូវ​បាន​ គណៈកម្មការ​ផ្គូផ្គង​ដាក់​ឱ្យ​សាក​កណ្ដាប់​ ដៃ​ជាមួយ​សិស្ស​ច្បង​យឹ​ម​ ឌៀប​ សិស្ស​ គុន​ក្នុង​ក្លឹ​ប​កីឡាប្រដាល់​ក្រសួង​ការពារ​ ជាតិ​កម្រិត​ទម្ងន់​៦៣,៥​គីឡូក្រាម​ នៅ​ សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន​បឹង​ស្នោ​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១២​ខាង​មុខ​ ។​
​សម្រាប់​ពុទ្ធ​ ហ៊ុ​ច​ នឹង​យឹ​ម​ ឌៀប​ គឺ​ ជា​លើក​ទី​១​ហើយ​ ដែល​ពួក​គេ​ត្រូវ​ជួប​ គ្នា​ ។​ ហេតុផល​ដែល​តម្រូវ​ឱ្យ​ពុទ្ធ​ ហ៊ុ​ច​ ត្រូវ​ឡើង​ប្រកួត​ជាមួយ​រៀមច្បង​ដែល​ ធ្លាប់​មានបទពិសោធន៍​ប្រកួត​ស្ទើរ​រាប់​ ភ្លេច​នោះ​ គឺ​ព្រោះតែ​ទម្ងន់​របស់​ពុទ្ធ​ ហ៊ុ​ច​ ចេះ​តែ​កើនឡើង​ឥត​ឈប់​ រហូត​ ស្មើ​ជាមួយ​យឹ​ម​ ឌៀប​ ។​ ពុទ្ធ​ ហ៊ុ​ច​ កាល​ ពី​ឆ្នាំ​២០១១​ គេ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៤៨​គីឡូក្រាម​ប៉ុណ្ណោះ​ ពីព្រោះ​កីឡាករ​ រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​មេដាយមាស​១​ គ្រឿងក្នុង​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ ក្បាច់គុន​បុរាណ​ខ្មែរ​ជ្រើសរើស​ជើងឯក​ ទូ​ទាំង​ប្រទេស​នោះ​ដែរ​ ។​
​គ្រូបង្វឹក​របស់​ក្លឹ​ប​ពុទ្ធ​សេរី​ វង្ស​កីឡា​ លោក​ណ​ន​ រិ​ទ្ធ​ មាន​ប្រសាសន៍​ប្រាប់​ ភ្នាក់ងារ​សារព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ “​ខ្ញុំ​មាន​សង្ឃឹម​ចំពោះ​ពុទ្ធ​ ហ៊ុ​ច​ ៧០​ ភាគរយ​ ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ និង​បច្ចេកទេស​ប្រកួត​ជាក់ស្ដែង​លើ​រេញ​ របស់​គេ​”​ ។​ លោក​បាន​បញ្ជាក់​បន្ថែម​ ទៅ​លើ​បញ្ហា​ខ្លះៗ​របស់​កីឡាករ​យឹ​ម​ ឌៀប​ ដែល​នាំ​ឱ្យ​ពុទ្ធ​ ហ៊ុ​ច​ អាច​នឹង​មានឱកាស​ ឈ្នះ​បាន​នោះ​ គឺ​ដោយសារ​លោក​សង្កេត​ ឃើញ​យឹ​ម​ ឌៀប​ ល្អ​បាន​តែ​មួយ​ផ្នែក​ក្នុង​ ចំណោម​ស្នៀត​ពិសេស​របស់​ក្បាច់គុន​ បុរាណ​ខ្មែរ​ គឺ​កណ្ដាប់ដៃ​វាយ​ម៉ាត់​ ។​ ម្យ៉ាងវិញទៀត​មួយ​រយៈ​នេះ​ការ​ប្រកួត​ របស់​គេ​បាន​ដាំ​ក្បាល​ចុះ​គួប​ផ្សំ​នឹង​វ័យ​ កាន់តែ​ចាស់​បន្ដិច​ផង​នា​បច្ចុប្បន្ន​នេះ​ ។​
​លោកគ្រូ​ណ​ន​ រិ​ទ្ធ​ បន្ដ​ទៀត​ថា​ ចំពោះ​ កីឡាករ​ពុទ្ធ​ ហ៊ុ​ច​ សព្វ​ថ្ងៃនេះ​គេ​ពុំ​ទាន់​ មានមុខ​របរ​ផ្សេង​ក្រៅពី​អាជីព​ជា​អ្នក​ ប្រដាល់​នោះ​ទេ​ ។​ ពុទ្ធ​ ហ៊ុ​ច​ បន្ទាប់​ពី​មក​ ហាត់​វិជ្ជា​គុន​នៅ​ក្លិប​រួច​គេ​ត្រឡប់​ទៅ​ផ្ទះ​ ដើម្បី​ជួយ​សម្រាល​ការងារ​ឪពុក​ម្ដាយ​ របស់​គេ​ ។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ ពុទ្ធ​ ហ៊ុ​ច​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ ជាមួយ​កីឡា​ ករ​ស៊ីវ​ ឌី​ណា​ នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​ប្រកួត​ ខាងលើ​ នេះ​ កាសែត​នគរវត្ដ​ពុំ​អាច​រក​ការ​បំភ្លឺ​ ពី​សំណាក់​កីឡាករ​យឹ​ម​ ឌៀប​ ក៏​ដូច​ជា​ លោកគ្រូ​បង្វឹក​របស់​គេ​បាន​ឡើយ​ ដោយ​ សារ​ទូរស័ព្ទ​មិន​ចូល​ ។​ ចំណែកឯ​លោក​ គ្រូ​ឈិ​ត​ សា​រឹម​ ជាប់​បំពេញភារកិច្ច​ នៅ​ក្រៅប្រទេស​មិន​ទាន់​ត្រឡប់​មក​វិញ​។​
​ប្រភព​ព័ត៌មាន​ពី​អ្នក​តាមដាន​កីឡា​ ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទៅ​លើ​គូ​ ឯក​ យឹ​ម​ ឌៀប​ និង​ពុទ្ធ​ ហ៊ុ​ច​ ថា​ បើ​ទោះ​ បី​ជា​យឹ​ម​ ឌៀប​ ចំណាស់​បន្ដិច​ក៏​ដោយ​ ក៏​ពួក​គេ​មាន​សង្ឃឹមថា​ យឹ​ម​ ឌៀប​ អាច​ ទទួល​បាន​ជ័យជម្នះ​លើ​ពុទ្ធ​ ហ៊ុ​ច​ ។​
​ចំពោះ​គូ​ពិសេស​ស៊ឹ​ម​ ប៊ុ​ន​ឆៃ​ មក​ពី​ ក្លិប​ព្រៃ​ទទឹង​ ខេត្ដបាត់ដំបង​ ត្រូវ​ជួប​ ប្រកួត​ជាមួយ​ឡាវ​ ផា​ន់​នាថ​ មក​ពី​ខេត្ដ​ បាត់ដំបង​ពាយ័ព្យ​ ក្នុង​ប្រភេទ​ទម្ងន់​៥៧​ គីឡូក្រាម​ ។​ ពួក​គេ​ទាំង​២​មាន​កម្រិត​ បច្ចេកទេស​ប្រហាក់ប្រហែល​គ្នា​ គូ​នេះ​ ប្រសិនបើ​ខាង​ណា​ម្នាក់​មានការ​ធ្វេស​ ប្រហែស​តែ​បន្ដិច​អាច​នឹង​មាន​ឈាម​ ហូរ​មិន​ខាន​ទេ​ ពីព្រោះ​កណ្ដាប់ដៃ​ក៏​ដូច​ជា​ កែង​ ជង្គង់​របស់​ពួក​គេ​សុទ្ធតែ​អាច​ផ្ដួល​ ឱ្យ​ដៃគូ​សន្លប់​បាន​គ្រប់ពេល​ទាំងអស់​ ៕          

Highslide JS

ឆេ ​ង​ ពន្លក​,​ ច​ន្ថា​ សា​រឹម​,​ យស​ សំ​អាល់​,​ នេន​ វ​ណ្ណា​,​ ផល​ សោ​ភ័​ណ្ឌ​ និង​ កែវ​ ចិន្ដា​ កីឡាករ​ ទាំង​៦​នាក់​មាន​ហុងស៊ុយ​ល្អ​សម្រាប់​សង្វៀន​ស៊ី​ធី​អិន​



ដោយ​ ៖ សារីម
ថ្ងៃទី 23-02-2012 ម៉ោង 14:17:10 ​ភ្នំពេញ​ ៖​ កីឡាករ​ ឆេ​ង​ ពន្លក​ មក​ពី​ ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ នៅ​បង្គោល​ក្រហម​គេ​ហាក់​មាន​ហុងស៊ុយ​ ល្អ​ជាង​ ផល​ សុភាព​ មក​ពី​ក្លិប​ឃ្លាំ​មឿង​ កីឡា​ខេត្ដពោធិ៍សាត់​ ខណៈ​ដែល​ ចិ​ន្ថា​ សា​រឹម​ មក​ពី​ក្លិប​យុវ​កីឡា​ខេត្ដកណ្ដាល​ ឋិត​នៅ​បង្គោល​ក្រហម​ដែរ​ កំពុង​មាន​ ប្រជាប្រិយភាព​លើ​ ជឹ​ម​ ដា​រ៉ា​ សិស្ស​គុន​ របស់​ក្លិប​សិង្ហ​កីឡា​ នៅ​ពេល​ប្រកួត​លើ​ សង្វៀន​ស៊ី​ធី​អិន​ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ខាង​មុខ​នេះ​ ។​
​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ ធ្វើការ​វិភាគ​ចំពោះ​កីឡាករ​ទាំង​២​គូ​ខាង​ លើ​យ៉ាង​ដូច្នេះ​ថា​ មូលហេតុ​ដែល​ ឆេ​ង​ ពន្លក​ មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ ផល​ សុភាព​ ពីព្រោះ​ សុភាព​ ធ្លាប់​មាន​ប្រវត្ដិ​ ចាញ់​ក្រោម​កណ្ដាប់ដៃ​ពន្លក​ម្ដង​មក​ហើយ​ ក៏​ប៉ុន្ដែ​អ្នកវិភាគ​រូប​នោះ​បាន​បញ្ជាក់​បន្ថែម​ ថា​ ថ្វីបើ​ ឆេ​ង​ ពន្លក​ គេ​ហាក់​ទទួល​បាន​ ការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​ច្រើន​ក៏​ ដោយ​ក៏​កម្រិត​អ្នកលេង​ភ្នាល់​លុយ​មិន​ ហ៊ាន​ចាប់​យក​ ឆេ​ង​ ពន្លក​ បោះ​ឱ្យ​ សុភាព​ រង​ភ្លាមៗ​នោះ​ដែរ​ ។​
​ចំណែក​កីឡាករ​ ច​ន្ថា​ សា​រឹម​ ឈរ​នៅ​ បង្គោល​ក្រហម​ដែល​ក្រុម​អ្នកវិភាគ​កីឡា​ ក្នុងស្រុក​បាន​ចាត់​ទុក​ថា​ ជា​បង្គោល​ហុង​ ស៊ុ​យ​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ខាង​មុខ​នេះ​ គេ​ត្រូវ​ ឡើង​សងសឹក​ជាមួយ​ ជឹ​ម​ ដា​រ៉ា​ ។​
​រវាង​ ច​ន្ថា​ សា​រឹម​ ក៏​មានការ​កត់​ សម្គាល់​ពី​សំណាក់​អ្នក​ព្យាករណ៍​កីឡា​ សម្រាប់​ទីផ្សារ​ភ្នាល់​លោក​ ហុង​ បាន​ លើក​ ហេតុផល​យ៉ាង​ដូច្នេះ​ថា​ ចិ​ន្ថា​ សា​រឹម​ មាន​ កម្ពស់​ខ្ពស់​ រីឯ​ស្នៀត​ប្រយុទ្ធ​របស់​គេ​ល្អ​ ទាំង​ដៃ​ ទាំង​ទាត់​ និង​ជង្គង់​ ។​ ចំណុច​ពិសេស​ មួយទៀត​ គឺ​មុខរឹង​ ហើយ​ស៊ូ​ក្នុង​ការ​វាយ​ លុក​ពី​សំណាក់​គូប្រកួត​របស់​ខ្លួន​ ហេតុ​ ដូច្នេះ​ហើយ​ទើប​ ច​ន្ថា​ សា​រឹម​ គេ​ទទួល​ បានការ​លើកទឹកចិត្ដ​ពី​គ្រប់​មជ្ឈដ្ឋាន​ ។​
​ចំពោះ​ ជឹ​ម​ ដា​រ៉ា​ វិញ​គេ​ប្រើ​កណ្ដាប់​ ដៃ​បាន​ល្អ​រួម​ទាំង​ការ​ប្រើ​ជើង​ធាក់​ និង​ ទាត់​ក៏​ដូច​ជា​ការ​ប្រើ​កែង​ដែរ​ ប៉ុន្ដែ​អន់​មុខ​ បន្ដិច​ ។​
​យស់​ សំ​អាល់​ មក​ពី​ក្លិប​ឃ្លាំងមឿង​ កីឡា​ខេត្ដពោធិ៍សាត់​ នៅ​បង្គោល​ក្រហម​ ត្រូវ​ប៉ះ​ជាមួយ​ ជិន​ រ៉ា​ មក​ពី​សមាគម​ន៍​ កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ ។​ ចំពោះ​ យស់​ សំ​អាល់​ គេ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ លើសលប់​ដោយសារ​តែ​ សំ​អាល់​ មាន​ ប្រៀប​ស្ទើរ​គ្រប់​បែប​យ៉ាង​ទាំងអស់​ ។​

​នេន​ វ​ណ្ណា​ មក​ពី​ក្លិប​កងពលធំ​អន្ដរា​ គម​ន៍​លេខ​៣​ខេត្ដព្រះវិហារ​ នៅ​ង​ង្គោ​ល​ ក្រហម​ ត្រូវ​ជួបនឹង​ គិ​ន​ សំបូរ​ មក​ពី​ក្លិប​ រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿងញៀន​ ប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ។​ គូ​នេះ​ នេន​ វ​ណ្ណា​ គេ​មាន​ប្រៀប​ច្រើន​ជាង​សំបូរ​។​
​ដោយឡែក​ការ​ប្រកួត​ជា​លក្ខណៈ​ សាកល​អាជីព​រវាង​កីឡាករ​ ផល​ សោ​ភ័​ណ្ឌ​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ នឹង​ វី​ សា​វុ​ធ​ សិស្ស​គុន​របស់​ក្លិប​ឥ​ទ្ទ្រី​កីឡា​បង្ក្រាប​គ្រឿង​ ញៀន​ខេត្ដកណ្ដាល​ គឺ​គូ​នេះ​គេ​ពិបាកធ្វើ​ ការ​ទស្សន៍​ទាយ​ខ្លាំង​ណាស់​ ។​ វី​ សា​វុ​ធ​ បើ​ ទោះបីជា​គេ​ប្រើ​កណ្ដាប់ដៃ​វាយ​លឿន​យ៉ាង​ ណា​ក៏​មិន​អាច​វាយ​ឱ្យ​ សោ​ភ័​ណ្ឌ​ បាក់​ស្រុត​ បាន​ដែរ​ ប៉ុន្ដែ​បើ​ សោ​ភ័​ណ្ឌ​ គេ​វាយបក​ សង​វិញ​ វី​ សា​វុ​ធ​ អាច​នឹង​ពិបាក​ទប់​ជំហរ​ ហើយ​ ។​

​គូ​ចុង​ក្រោយ​គឺ​ កែវ​ ចិន្ដា​ មក​ពី​ក្លិប​ រ៉ា​ហាប់​ស្វាយប៉ាក​ត្រូវ​ជួប​ប្រកួត​ជាមួយ​ ឈិ​ន​ សុខ​រ័​ត្ន​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ។​ ចំពោះ​ គូ​នេះ​ កែវ​ ចិន្ដា​ គេ​មាន​សង្ឃឹម​ឈ្នះ​ច្រើនជាង​ចាញ​ ៕
Highslide JS